ព័ត៌មានជាតិ

ឆេះរថយន្តឡិចស៊ីសRX300 ផ្អើលទាំងល្ងាច នៅផ្សារភ្នំសំពៅ!..

បាត់ដំបង: កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីរថយន្តឡិចស៊ីសRx 300មួយគ្រឿង បើកសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅផ្សារភ្នំសំពៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
រថយន្តម៉ាកឡិចចស៊ីសRx 300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2B 3968 អ្នកបើកបរឈ្មោះ ដៀម សៅ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ អូតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយប្រជាការពារ បានយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់អស់ចំនួន៥បំពង់ក៏រលត់ទៅវិញ៕

មតិយោបល់