ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ស្លាប់ម្នាក់យ៉ាងរន្ធត់ នៅខេត្តកែប

កែប: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង២៥នាទី រសៀល ថ្ងៃទូ២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣៣ មុខស្ថានីយ៍SL ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ រីឯសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូត្រូវបានប៉ូលិសចរាចរាចរណ៍អធិការក្រុងកែប យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់