ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់

ភ្នំពេញ: នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនសង្ស័យចំនួន៣នាក់ នៅចំណុចក្នុងបរិវេណមូតែលកាឡាក់ស៊ី ស្ថិតភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យទាំង៣៖
ទី១.ឈ្មោះ ឆៃ រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ (គ៦០) ឃុំត្រពាំងច្រេះ ស្រុកកូនមុំខេត្តរតនគិរី ទី២.ឈ្មោះ អ៊ីម វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងទី៣ ឈ្មោះ ស៊ុន សំអឿន ភេទប្រុសជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរនគិរី។

វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមពណ៌សថ្លាចំនួន២០ថង់ (១៥ថង់តូច និង៥ថង់ធំ) សង្ស័យជាសារាធាតុញៀន ទម្ងន់៨៨៧.០២ក្រាម។
– ម៉ូតូ១គ្រឿងម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី ១B- ៣៨២៥
– ទូរស័ព្ទដៃចំនួន១គ្រឿង samsung ចាស់
– លិខិតលក់ទិញរថយន្ត១គ្រឿង
– លិខិតសៀវភៅគ្រួសារ១
– ទូរទស្ស LCD១
– ដាវសាំម៉ារៃ១ដើម។

បច្ចុប្បន្នកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងជូនអយ្យកាអមសាលាដំបូងខេត្ត អនុវត្តតាមនិវិធី៕

មតិយោបល់