ព័ត៌មានជាតិ

កុំចេះតែហ៊ាន .. ខំលាក់ដល់ កន្លៀតណា ក៏ចាប់ដែរ!

ក្រចេះ: លោកវរ:សេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំគ្រញ៉ូងសែនជ័យ បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចគីឡូម៉ែត្រ៤៧ ភូមិគ្រញ៉ូងសែនជ័យ ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឃុន សេង (ឃុន) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគ្រញ៉ូងសែនជ័យ ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ដកហូតបាន ម្សៅក្រាមពណ៌សរាងដូចប៊ីចេង សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន៨កញ្ចប់ (១កញ្ចប់ធំ, ៦កញ្ចប់មធ្យម, ថ្នាំគ្រាប់ ពណ៌ក្រហម១កញ្ចប់តូច ចំនួន២១គ្រាប់), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ទូរសព្ទ១គ្រឿង និងប្រាក់ចំនួន១០ម៉ឺនរៀល និងម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវ (RSX) ពណ៌ខៀវលាយខ្មៅ ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តរតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់