Post News Media ព័ត៌មានជាតិ ជិះម៉ូតូឌុបគ្...

ជិះម៉ូតូឌុបគ្នា រកកាច់សោ.កម៉ូតូ ចុងក្រោយជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាកាច់សោ.កម៉ូតូ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារល្បាតឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៦អាភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ២នាក់នោះ១ឈ្មោះរ៉ុន ស៊ីថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់ភូមិឈើខ្នង ឃុំស្វាយទាបស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី២ឈ្មោះ ចាន់ វី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ១ដែកសំប៉ែតចុងស្រួចចំនួន២ដើម,២កូនសោអក្សតេចំនួន១ដើម,៣ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ1 GU-6672។

ប្រភពដដែលបន្តថា នៅមុនពេលកើតវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែឧសភានេះ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតនៅក្នុងមូលដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦អា បានប្រទះឃើញជនសង្ស័យចំនួន២នាក់កំពុងជិះម៉ូតូដោយមានការសង្ស័យទើបហៅឈប់ត្រួតពិនិត្យរកឃើញសម្ភារ:សម្រាប់ធ្វើសកម្មភាពលួចម៉ូតូ(កាច់សោ.កម៉ូតូ)នៅក្នុងហោប៉ាវខោហើយក៏ធ្វើការឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេពិតជាមករកធ្វើសកម្មភាពកាច់កម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធីច្បាប់៕

Loading...