Post News Media ព័ត៌មានជាតិ ក្រឡាប់រថយន្ត...

ក្រឡាប់រថយន្តស៊ាំយ៉ុងទាំងព្រឹកនៅផ្លូវជាតិលេខ៣ ស្លាប់ម្នាក់ របួសធ្ងន់៤នាក់ យ៉ាងរន្ធត់

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយបានកើតឡើង ដោយមានរថយន្តស៊ាំយ៉ុងមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៦ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា រថយន្តដែលក្រឡាប់នេះ ម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A-0537 បើកបរពីខេត្តកំពត មកវាលរេញ ដល់ចំណុចកើតហេតុ ក៏រេចង្កូតក្រឡាប់តែម្តង ៕

Loading...