ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀននិងក្មេងទំនើង១១នាក់ នៅក្រុងពោធិ៍សាត់!

ពោធិ៍សាត់: លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបានបុរសម្នាក់ ឈ្មោះ មួន ប៊ុនផន អាយុ២៥ឆ្នាំ រស់នៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់រលាប។ ដកហូតវត្ថុតាងបានរួមមាន៖ ម្សៅក្រាម ពណ៌សចំនួន៩កញ្ចប់តូច,ម៉ូតូ១គ្រឿងម៉ាក ស្មាស់ស៊េរីចាស់,ទូរស័ព្ទដៃចំនួន២គ្រឿង។ លុះដល់វេលាម៉ោង៩និង៥៤នាទីយប់ថ្ងៃខែឆ្នាំដដែល ឃាត់ខ្លួនបានក្មេងទំនើងចំនួន១១នាក់(ប្រុស)ដកហូតម៉ូតូ៦គ្រឿង៕

មតិយោបល់