ព័ត៌មានជាតិ

រថយន្ត២គ្រឿង សំអាងស្លាកលេខ ខេមរភូមិន្ទ បើករត់ពីកន្លែងថ្លឹងរថយន្ត ត្រូវកម្លាំងមានសមត្ថកិច្ចដេញស្ទាក់ចាប់បាន

កំពត: នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្រុមចម្រុះរបស់មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកំពត បានធ្វើការឃាត់រថយន្តធុនធំចំនួន២គ្រឿង នៅវាលរេញ (កន្លែងថ្លឹងរថយន្ត) ។

ពេលឃាត់បានហើយ រថយន្តទាំង២ក៏បានថ្លឹងរួចរាល់ឃើញលើសទម្ងន់ ស្រាប់តែរថយន្តនោះបើករត់ចេញសំដៅមកកំពត។ ពេលនោះសមត្ថកិច្ចបានសហការគ្នា ធ្វើការស្ទាក់ចាប់រថយន្តល្មើសទាំង២ ដោយបានរថយន្ត១គ្រឿង នៅចំណុចភូមិបឹងទូក ឃុំុបឹងទូក ស្រុកទឹកឈូ ១គ្រឿងទៀត ឃាត់បាននៅភូមិជំុគ្រៀល ឃំុជំុគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ផ្លូវលេខ៣៣ កំពតកំពុងត្រាច។

អ្នកបើកបរទី១ឈ្មោះ ឆន សុរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិពារាំង ឃំុពារាំង ស្រុកមេសាព្រះចន្ទ័ ខេត្តព្រៃវែង បើកបររថយន្តម៉ាក HYUNDAI ពណ៌ត្រេអីុ ស្លាកលេខ ខេមរភូមិន្ទ០១ ៣ ៦៨៣៩(ដឹកលើសទម្ងន់៥តោន)។

អ្នកបើកបរទី២ឈ្មោះ មំុ ដេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចម្ការស្លែង ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្តកណ្តាល។ រថយន្តម៉ាក​ FUFO ស្លាកលេខ ខេមរភូមិន្ទ០១ ៣-៦៨៩០ ដឹកលើសចំណុះ៦តោន។

ហើយនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ទើបសមត្ថកិច្ចចម្រុះធ្វើការផាកពិន័យរថយន្តទាំង២លើស ១១តោន ស្មើទឹកប្រាក់ចំនួន២,៣០០,០០០រៀល។

សូមបញ្ជាក់ថាអ្នកបើកបររថយន្តទាំង២ មិនគោរពច្បាប់ ដោយសំអាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ៕

មតិយោបល់