Post News Media ព័ត៌មានជាតិ ស៊ាំយ៉ុង រេចង...

ស៊ាំយ៉ុង រេចង្កូតបុក ឃឿនរង្វង់មូលឧកញ្ញ៉ាឃ្លាំងមឿង រងការខូចខាត

ពោធិ៍សាត់: កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊ាំយ៉ុង​មួយគ្រឿង បានបើកបុកឃឿនរង្វង់មូលឧកញ្ញ៉ាឃ្លាំងមឿង បណ្តាលឲ្យរងការខូចខាត ស្ថិតនៅចំណុចភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ករណីនេះបង្កឡើងដោយរថយន្តស៊ាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AF-1093 បើកបរពីលិចមកកើត លុះដល់ចំណុចកើតហេតុ ក៏បានបុកឃឿនរង្វង់មូល បណ្តាលឲ្យបែកកកង់មុខ ខូចខាត ទៅមុខលែងរួចតែម្តង។ សំណាងល្អណាស់ ករណីនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕

Loading...