ព័ត៌មានជាតិ

មនុស្ស២នាក់រងរបួស ក្រោយពីបើកម៉ូតូ ក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ដួលខ្លួនឯង

(ព្រះសីហនុ): បើតាមភ្នាក់ងារបានរាយការណ៍មកថា នៅវេលាម៉ោង៥:៥០នាទីល្ងាចថ្ងៃទី២៦ខែមិនាឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើដងផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់បង្កដោយខ្លួនឯង។
សមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយខ្លួនឯង គឺម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ1.D3828.បើកបរក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ កៅ ឡូ ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកសិករមានទីលំ នៅភូមិព្រែកក្រាញ់ឃុំសាមគ្គីស្រុកព្រៃនប់ លុះមកដល់កន្លែងកើតហេតុ ម៉ូតូមកដល់កន្លែងកើតហេតុ ម៉ូតូក៍ជ្រុលចង្កូតទៅបុកដើមកាស្យា បណ្តាល ឲ្យ៖ ឈ្មោះកៅ ឡូ រងរបួសធ្ងន់ និងឈ្មោះ ប្រាក់ ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅដូចគ្នា រងរបួសស្រាល។
បច្ចុប្បន្នអ្នករងរបួសកំពុងសំរាកព្យាបាលនៅគ្លីនិក(លិគឹមឌី)និងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

   
    
 

មតិយោបល់