ព័ត៌មានជាតិ

រថយន្តATOZ បុកបង្គោលការពាររបងស្ថានទូតចិន បាក់អស់១បង្គោល!

ភ្នំពេញ: បុរស២នាក់បើករថយន្តATOZមួយគ្រឿង សង្ស័យស្រវឹងរេចង្កូតទៅបុកឡើងលើខឿននឹងបុកបង្គោលដាក់ការពាររបងស្ថានទូតចិនបណ្តាលឲ្យបាក់អស់១កង់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៧៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ATOZ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-2287 ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនពេក ហើយតៃកុងរថយន្តរាងស្រវឹងស្រឿងៗក៏បានរេចង្កូតទៅបុកបង្គោលដាក់ការពាររបងស្ថានទូតចិនបណ្តាលឲ្យបាក់បង្គោល១ដើមរីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុខាងភាគីរថយន្តក៏បានចចារជាមួយភាគីស្ថានទូតបានព្រមព្រៀងធ្វើកិច្ចសន្យាធ្វើបង្គោលសងស្ថានទូតវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់