ព័ត៌មានជាតិ

រថយន្តព្រុស២គ្រឿង ពន្លះគ្នា ខ្ទេចទាំងសងខាងផ្អើលទាំងរាត្រី

ភ្នំពេញ: ២នាក់ប្តីប្រពន្ធ បានបើករថយន្តព្រុស ពណ៌ក្រហមយ៉ាងលឿនមកដល់ស្តុបមិនបង្អន់ ក៏បុករថយន្តព្រុសមួយទៀតពេញទំហឹងបណ្តាលឲ្យខូចខាតទាំងសង្ខាង។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុប
ថ្មដា ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃើញរថយន្តព្រុស ពណ៌ក្រហម មានស្លាកលេខ បាត់ដំបង 2B-1816 បើកតាមបណ្តោយផ្លូវ កម្ពុជាក្រោមទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវបាន រថយន្តម្ខាងទៀតដែលបើកបរដោយបុរស២នាក់ ទឹសពីត្បូងទៅជើងជារថយន្តម៉ាកព្រូស មានស្លាកលេខ ភ្នំពេញ 2AA-4786 បើកតាមបណ្ដោយផ្លូវសុខហុក ក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តម៉ាកព្រុស ពណ៌ក្រហម រងការខូចខាតក្រពឹតផ្នែកខាងមុខ យ៉ាងដំណំ ចំណែកឯរថយន្តម៉ាកព្រូស ពណ៌ឆ្លូញ រងការខូតវៀចកងផ្នែកខាងស្ដាំ បើកលែងរួច។តែសំណាងល្អមិនមានអ្នករងបួស។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏ឲ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នាហើយម្ចាស់រថយន្តព្រុស ពណ៌ក្រហម ព្រមសង២០០ដុល្លារ ឲ្យទៅម្ចាស់រថយន្តព្រុស ពណ៌ឆ្លូញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់