Post News Media ព័ត៌មានជាតិ ជនជាតិវៀតណាម ...

ជនជាតិវៀតណាម បើកម៉ូតូបុករថយន្តចិន របស់បុគ្គលិក​កាស៊ីណូ​ ជីន​ ម៉ា​ ធ្វើឲ្យរថយន្តជ្រុលទៅបុកនឹងផ្ទះប្រជាពលរដ្ឋ របួសធ្ងន់២នាក់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍ំមួយបានកើតឡើង រវាងម៉ូតូ និងរថយន្តហាយឡែនឌ័រ ធ្វើឲ្យភាគីរថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

ប្រភពពព័ត៌មានបានឲ្យដឹងថា ដំបូងឡើងរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2X-1416 បើកបរដោយជនជាតិចិនប្រុសស្រី២នាក់ ជាបុគ្គលិក​កាស៊ីណូ​ ជីន​ ម៉ា​ បើកពីលិច​ទៅកើត​ លុះដល់ចំណុចកើតហេតុ បានបត់​ឆ្វេង​ឆ្លង​កាត់​ផ្លូវ​ ស្រាប់តែត្រូវ​ម៉ូតូ១គ្រឿង​ម៉ាក អែប្លែក ពណ៌សលាយក្រហម​ គ្មានស្លាកលេខ បើកបរដោយបុរសជនជាតិវៀតណាម ម្នាក់ បុក​ពេញទំហឹង ចំណែករថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបន្ត បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕

Loading...