Post News Media ព័ត៌មានជាតិ ក្រុមញៀនល្បែង...

ក្រុមញៀនល្បែងជល់មាន់តាមប្រពន្ធ័អនឡាញ១៥នាក់ ត្រូវប៉ូលិសឃាត់ខ្លួន!

ភ្នំពេញ: នៅវេលម៉ោង១២ថ្ងៃត្រង់ ទី២៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានឆ្មក់ចុះទៅបង្រ្កាបទីតាំងការ៉ាស់ជួសជុលរថយន្តមួយកន្លែង ដែលលួចលេងល្បែងភ្នាល់ជល់មាន់តាមប្រពន្ធ័អនឡាញនៅភូមិដីថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្នុងកិច្ចប្រត្តិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបានក្រុមអ្នកលេងល្បែងភ្នាល់គ្នាដាក់លុយបានចំនួន១៥នាក់និងតុកៅអីសម្រាប់អង្គុយលេងភ្នាល់គ្នាមួយចំនួនហើយត្រូវបាននាំខ្លួនមកសាកសួរនៅអធិការខណ្ឌដង្កោ។

បើយោងតាមសម្តីរបស់លោកវរសេនីឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានឲ្យដឹងថា ជនញៀនល្បែងខាងលើនេះ កម្លាំងជំនាញរបស់លោកកំពុងតែធ្វើការសាកសួរក្រោយពេលសាកសួរចប់សព្វគ្រប់និងបញ្ជូនជនញៀនល្បែងទាំង១៥នាក់ខាងលើកសាងសំណុំរឿងទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

Loading...