ព័ត៌មានជាតិ

យុវជនម្នាក់ សង្សយ័បែកថ្នាំបើករថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2AB-7691 ចូលក្នុងដីឡូត៍ស្រែកឡូឡាផ្អើលអស់អ្នកភូមិ

ភ្នំពេញ: ប្រជាពលរដ្ឋនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដេកមិនលក់ ដោយយុវជនម្នាក់បានជិះរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាកតូយ៉ូតាហាយប៊្រីត មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7691បានបើកចូលក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ស្របពេលរថយន្ត អស់សាំងផងនោះទើបទៅ មុខលែងរួចបានចតរថយន្តទុកចោលហើយក៏បានដើរស្រែឡូឡាពេញភូមិសំបួរ ធ្វើឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លុះដល់ជិតភ្លឺទើបប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានថាមានជនបែកថ្នាំ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ដង្កោបានចុះទៅដល់កន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចបាននាំយករថយន្តនិងយុវជនខាងលើយកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀនបន្ទាប់មក ក៏មានម្តាយយុវជនខាងលើជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺសរ័ មកធានាយកកូនរបស់គាត់ត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់