ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ​សណ្តោងសឺមីរ៉ឺម៉ក បុកម៉ូតូសង់កូរ៉េ កិនមន្ត្រីរដ្ឋាករទឹកភ្នំពេញម្នាក់ ស្លាប់មួយរំពេច

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ ​សណ្តោងសឺមីរ៉ឺម៉ក បានបុកជាមួយម៉ូតូសង់កូរ៉េ កិនបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ រួចបន្តបុករបងផ្ទះប្រជាពលរដ្ឋ ខ្ទេចនិងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៦និង៤០នាទី ព្រឹកថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្លូវខេត្តលេខ១២២អា ចន្លោះគីឡូម៉ែត្រ ០៣-០៤ ភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ភ្នំពេញ 3D-4353 សណ្តោងរ៉ឺម៉ក បើកបរពីលិចទៅកើត ដោយឈ្មោះ ពោន សុភារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិត្រពាំងត្នោត ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានបុកម៉ូតូសង់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 1F-3542 ដែលកំពុងបើកបរស្របទិសគ្នា ដោយឈ្មោះ ធៀម គឹមសន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររដ្ឋាករទឹកភ្នំពេញ ស្នាក់នៅភូមិព្រៃជន្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់មក រថយន្តបង្ក បានបន្តទៅបុករបងផ្ទះ របស់ឈ្មោះ អំ ឡៃ ភេទស្រី អាយុ៦០ឆ្នាំ បណ្តាលឲ្យខូចខាតមួយចំនួនធំ និងកិនកង់តួស្រី ខ្ទេចចំនួន២គ្រឿងទៀតផងដែរ៕

មតិយោបល់