ព័ត៌មានជាតិ

បង្រ្កាបល្បែងអាប៉ោង ឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតរថយន្ត២គ្រឿង និងប្រាក់ជាង១ពាន់ដុលា្លរ!..

កណ្តាល: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)នៅចំណុច ផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ) ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យ៦នាក់(ឃាត់ខ្លួន)
១.ឈ្មោះ ស៊ិន គុន ភេទប្រុសអាយុ ៦៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។២.ឈ្មោះ សុខ ជា ភេទប្រុសអាយុ ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិច្រកចំបក់ ឃុំជ្រប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។៣.ឈ្មោះដង យ៉ឹងហ្វាងភេទប្រុស
អាយុ ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុក
លើកដែក ខេត្តកណ្ដាល។៤.ឈ្មោះ ផល ស៊ីដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ៥.ឈ្មោះ ឆាយ ហុក ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាអុង ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។៦.ឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំទីលំនៅបច្ចុប្បន្នភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ មេអាប៉ោង៨ និង ប្រដាប់ខាតជើងអាប៉ោង១សន្លឹក,គម្រប១,កម្រាលអាប៉ោង១, ទូរស័ព្ទដៃ៧គ្រឿងSAMSUNG J7ពណ៌ស១
គ្រឿង iPhone 6plus ពណ៌ ប្រផេះ១គ្រឿង, iPhone 6 ពណ៌មាស១គ្រឿង, Metfone ពណ៌ខ្មៅ១គ្រឿង, Alcatel ពណ៌ខ្មៅ១គ្រឿង, Nokia ពណ៌ខ្មៅ២គ្រឿង,
លុយដុល្លារ៨៧៥ដុល្លារ, លុយខ្មែរ ៣.៧០០.០០០រៀល,ឡាន២គ្រឿង
ម៉ាកបាឡែន ស្លាកលេខ ភ្នំពេញ 2V-7570 ពណ៌ស្ករ, ម៉ាកឆ្លាម ស្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានសកម្មភាពលេង
ល្បែងស៊ីសង(អាប៉ោង)នៅចំណុចផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់
ផ្ទះ)អាយុ៤៧ឆ្នាំ ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុ បង្រ្កាបបានជនសង្ស័យ០៦នាក់ រួមនឹងវត្ថុតាងខាងលើ បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់