ព័ត៌មានជាតិ

​លួចម៉ូតូគេបាន២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!…

ព្រៃវែង: កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ សហការជាមួយកម្លាំងជំនាញស្រុកស្វាយអន្ទរស្ទាក់ចាប់ឃាត់ជនសង្ស័យឈ្មោះ អ៊ឹម ពិសិត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលកំពង់ជិះម៉ូតូម៉ាកស្មាស់ លួចបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ជារបស់ឈ្មោះឡាត លីន ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិពោធិចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ដែលយកទៅទុកនៅដេប៉ូលក់គ្រឿងសង្ហារឹម ភូមិក្រចាបទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។

សមត្ថកិច្ចយើងបានស្ទាក់ឃាត់ជនសង្ស័យនិងម៉ូតូបាននៅចំណុចរង្វង់មូលស្វាយអន្ទរយកមកកាន់អធិកាដ្ឋាននគរបាលស្រុកស្វាយអន្ទរដើម្បីកសាងណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់