ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់នៅលើផ្លូវ…

ព្រៃវែង: កាលពីវេលាម៉ោង៧និង ៣០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៦៧ ក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង មានករណី រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នា មកដល់ចំណុចខាងលើ បានកៀរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-3813 បើកបរដោយបុរសម្នាក់ អាយុប្រហែល៣០ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចតែម្តង៕

មតិយោបល់