Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឆ្ម...

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនស្ត្រីម្នាក់ រួមទាំងវត្ថុតាងមួយចំនួន

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទកន្ទុយលេខវៀតណាមមួយកន្លែង ដោយឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ។

នគរបាលឲ្យដឹងថាប្រតិបត្តិការខាងលើនេះ មានការសម្របសម្រួលផ្នែកច្បាប់ពីសំណាក់ លោក ព្រះរាជអាជ្ញារង វ៉ា សក្កដា អយ្យការអមសាលាដំដូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបើកការបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខវៀតណាមមួយកន្លែងនៅវេលាម៉ោង ៣ និង៤០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង៩០២ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជាលទ្ធផលនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ និមល ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងខាងលើជាអ្នកកត់។ ដកហូតបានវត្ថុតាងរួមមានក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ ប៊ិច៣ដើមម៉ាស៊ីនគិតលេខ១ បន្ទាត់១ លុយចំនួន៨៧,២០០រៀល។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...