ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស!..

​ពោធិ៍សាត់: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែឧភា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាន ដឹកនាំដោយលោកអធិការស្ដីទី ចុះស្រាវជ្រាវរកជនសង្ស័យឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង៧នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចចាន់វាង ស្ថិតនៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវា។
លុះនៅវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃខែឆ្នាំដដែរ យើងក៏បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនៅ នៅចំណុចលើដងផ្លូវជាតិ ៥៥ ស្ថិតនៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕

មតិយោបល់