ព័ត៌មានជាតិ

ក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ៤នាក់ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!..

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៤នាក់ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ ) ចំនួន ២ករណី៖
-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវ១០៥ កែង២៧៤ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១៧,២០នាទី។ ជនរងគ្រោះឈ្មោះ LIN WEI ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ED ០៧៦១១៧៨ ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ សម្ភារ:បាត់បង់៖
-កាបូបដៃ ពណ៌ខ្មៅចំនួន០១
-លិខិតឆ្លងដែន ចំនួន ០១
-ATM ចំនួន០៣
-បណ្ណ័បើកបរ ចំនួន ០១
-ប្រាក់ចិន ចំនួន ៧០០
-ប្រាក់ដុល្លារ ចំនួន ៨០ ដុល្លារអាមេរិក
-និងប្រាក់ផ្សេងៗទៀត មិនចាំ មួយចំនួន។

-ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុច មុខសណ្ឋាគារ អេស៊ាផេលេស ផ្ទះលេខ ២១៩ ផ្លូវលេខ ៩៣ ក្រុម ២៦ ភូមិ ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១.២០ នាទី ។ ជនរងគ្រោះឈ្មោះ WANG CHUNXIAO ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ED ០៧២០១៦១ ចុះថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ ស្នាក់នៅសណ្ឋាគារ អេស៊ាផេលេស ផ្ទះលេខ ២១៩ ផ្លូវលេខ ៩៣ ក្រុម ២៦ ក្រុម ៥ សង្កាត់អូរឫស្សី ៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
សម្ភារ:បាត់បង់៖
-លិខិតឆ្លងដែនជនជាតិ ចិន ចំនួន ០១ ក្បាល
-អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ០១ សន្លឹក
-កាតធនាគារATM ចំនួន ០៣ សន្លឹក
-កាតបង្វិលលុយតាមអ៊ិនធឺណិតលេខ ០២UFB ០១ ចំនួន ០១ សន្លឹក
-ប្រាក់ដុលា្លរ ១,៨០០ ដុល្លារអាមេរិក។

ចំណែកជនសង្ស័យឃាត់ខ្លួនបាន
១-ឈ្មោះ ផង់ វុទ្ធី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ អៀម សុខឡាំដា ហៅ អិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលេខ ១៦០ សង្កាត់ ផ្សារកណ្តាល២ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
៣-ឈ្មោះ ហេង ជួយឡេង ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យវត្តកោះថ្នាក់ទី ៧A១ ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ គឹម ឆាយហួត ហៅ ពយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ បុគ្គលិកលក់គ្រឿងរថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន។
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព ចាប់យកបាន
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ១GY-៩៥៦៤។
-ម៉ូតូម៉ាក ហុងដាសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BE ១៥៦២ ជារបស់ឈ្មោះ ផង់ វុទ្ធី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ។
-ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១U-០៥៧៥ ជារបស់ឈ្មោះ អៀម សុខឡាំដា ហៅ អិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ។
ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ
-កាបូបដៃ ពណ៌ខ្មៅចំនួន ០១
-លិខិតឆ្លងឈ្មោះ LIN WEI លេខ EB០៧៦១១៧៨
-កាត ATM ចំនួន ០៣
-បណ្ណ័បើកបររថយន្តជនជាតិចិន ប្រភេទC1 ចំនួន ០១
និងឯកសារមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន៤នាក់ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់