ព័ត៌មានជាតិ

សិស្សសាលាទួលសង្កែ និងសាលាវត្តកោះ ២នាក់ ឆក់កាបូបមិនបានសម្រច ដួលម៉ូតូ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច!

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនប្រុសស្រី២នាក់កំពុងដើតាមដងផ្លូវមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាចាប់បានរួចប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ខុនដូ ឌីកាសល៨៣ តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះទូច ម៉ែងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុរបរសិស្សសាលារៀនទួលសង្កែ ស្នាក់នៅសង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅខេត្តកំពងចាម។ ទី២ មានឈ្នោះស៊ាង ជាងកាង ភេទ្រុស អាយុ១៩ឆ្មាំ មុខរបរសិស្សនៅសាលាវត្តកោះថ្នាក់ទី១១ ស្នាក់នៅម្តុំសាលារៀនបាក់ទូក មានស្រុកំណើតនៅខេត្តតាកែវ។

តាមប្រភពពីសន្តិសុខយាមនៅនឹងកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុរូបគាត់ឃើញជនជាតិប្រុសស្រី២នាក់បានដើរចេញពីផ្សាសុីខេ បានធ្វើដំណើរស្មើជើងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8708 ជិះមកពីក្រោយស្របទិសដៅគ្នា។ បន្ទាប់មកជនសង្ស័យមិនទាន់សកម្មភាពឆក់កាបូបនោះទេបានជិះក្រឡឹង២ទៅ៣ជុំហើយបានធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្ត្រីជនជាតិម្នាក់ក្នុងចំណោម២នាក់មិនបានសម្រេច ដោយសារជនរងគ្រោះឃើញទាន់បានទាញកាបូបមកវិញធ្វើឲ្យកាច់កម៉ូតូជនសង្ស័យដួលទៅនឹងថ្នល់។ ភ្លាមៗនោះសន្តិសុខដែលយាមកាមនៅនឹងកន្លែងកើតហេតុខាងលើ បានរត់មកចាប់ជនសង្ស័យទាំង២នាក់ ខណ:នោះក៏មានបុរសម្នាក់ទៀតដើរមកពីក្រោយ ឃើញហេតុការណ៍បានលោតទៅចាប់ជនសង្ស័យផងដែរ ហើយជនសង្ស័យបានតដៃជាមូយប្រជាពលរដ្ឋ ដើម្បីរំដោះខ្លួន តែមិនអាចទៅរួច ព្រោះកម្លាំងប្រជាពលរដ្ឋមានគ្នាច្រើនពេក ហើយក៏បាននាំគ្នាយកខ្សែចងដៃជាប់មកក្រោយទុកប្រគល់ជូនសមត្ថកិច្ច។ ចំណែកជនរងគ្រោះបានបន្តដំណើរទៅមុខបាត់មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកយកជនសង្ស័យទាំង២នាក់ទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់១ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់