ព័ត៌មានជាតិ

នៅកំពង់ធំ ស្លាប់ និងរបួសមនុស្ស ២នាក់ ក្នុងករណីពីរផ្សេងគ្នា ម្នាក់រន្ទះបាញ់ និងម្នាក់ទៀតលង់ទឹក

កំពង់ធំ: កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានករណីពីរកើតទ្បើងជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ បណ្តាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់។

ទី១. ករណីរន្ទះបាញ់ ដែលកើតហេតុកាលពីវេលាម៉ោង ៣និង១០នាទីរសៀល ស្ថិតនៅ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។ ជនរងគ្រោះឈ្មោះ អ៊ី វេង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំឈូក ស្រុកសន្ទុក (របួសធ្ងន់) ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក។

ចំណែកទី២.ករណីមនុស្សលង់ទឹកស្លាប់ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។ ជនរងគ្រោះឈ្មោះ ថន ម៉ាលី ភេទស្រី អាយុ១៣ឆ្នាំ បានចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់តែម្ដង៕

មតិយោបល់