ព័ត៌មានជាតិ

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលលួចកាច់កម៉ូតូបានសម្រេច រួចដាក់មេប្រូចបាត់

តាកែវ: កាលពីវេលាម៉ោង ៧ និង២០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកខោខ្មៅជើងវែង អាវពណ៌ខ្មៅដៃវែង ពាក់ម៉ាស សក់ស្លូតមាឌតូចល្មម បានធ្វើសកម្មភាពចូលកាច់កម៉ូតូ នៅផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៧៧-៧៨ ស្ថិតនៅភូមិ ត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ កែ នឿម ភេទ ស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើ បានបាត់ម៉ូតូមួយគ្រឿង ម៉ាក C125 ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB 3072លេខតួ 9647813 លេខម៉ាស៊ីន 9647813។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកវ៉េ អេសពណ៌ខ្មៅ គ្មានស្លាកលេខ និងមួកសុវត្ថិភាពពណ៌សមួយ។ បច្ចុប្បន្នសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់