Post News Media ព័ត៌មានជាតិ នគរបាលព្រហ្មទ...

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនក្រុមជល់មាន់តាមអនឡាញទៅតុលាការ

ភ្នំពេញ: នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនក្រុមញៀនល្បែងជល់មាន់ ភ្នាល់លុយតាមប្រព័ន្ធអនឡាញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្តរតាមនិតិវិធី ក្រោយពេលឃុំខ្លួនជនសង្ស័យទាំង១៧នាក់ បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ។

គួររំឭកដែរថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌដង្កោ បានឆ្មក់ចុះទៅបង្រ្កាបទីតាំងការ៉ាស់ជួសជុលរថយន្តមួយកន្លែង ដែលលួចលេងល្បែងស៊ីងសងជល់មាន់ តាមប្រពន្ធ័អនឡាញ ស្ថិតនៅចំណុចផ្លូវបេតុងភូមិដីថ្មី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយប្រត្តិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជាក់ស្តែង បានមនុស្ស១៧នាក់ ម៉ូតូ២៥គ្រឿង តុកៅអី និងទូរទស្សន៍ សម្រាប់មើលនិងអង្គុយលេងភ្នាល់គ្នាមួយចំនួន៕

Loading...