ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តហ៊ីយ៉ាន់ដាយដឹកដែក ដាច់កង់ក្រោយក្រឡាប់ផ្ងារជើង!

ភ្នំពេញ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងដឹកដែក ខណ:ដែលកំពុងបើកបរធ្វើដំណើរក្នុងល្បឿនលឿន ស្រាប់តែដាច់កង់ក្រោយខាងស្ដាំរួចក៏ក្រឡាប់ផ្ងារជើងតែម្ដង។ ប៉ុន្តែពេលនោះជាសំណាងល្អណាស់ដែលមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២១៧ ស្ថិតនៅក្នុងភមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តដែលក្រឡាប់នេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A2617 អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ហើយក៏មិនបានរងរបួសដែរ រថយន្តនេះបានដាច់កង់ក្រោយខាងស្ដាំទើបក្រឡាប់បែបនេះ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿងនោះបានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដែរ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែដាច់កង់ក្រោយខាងស្ដាំបណ្ដាលឲ្យក្រឡាប់ផ្ងារជើង។ខណ:នោះមិនបានបណ្ដាលឲ្យអ្នកបើកបរនិងអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះកាន់កន្លែងកើតហេតុ ប៉ុន្តែដោយគ្មានអ្នករងរបួសឬប៉ះពាល់ទ្រព្យសម្បត្តិសាធារណ:ទើបប្រគល់រថយន្តនេះឲ្យម្ចាស់ស្ទូចយកចេញពីកន្លែងកើតហេតុធ្វើការជួលជុលឡើងវិញដោយខ្លួនឯង៕

មតិយោបល់