ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ យ៉ាងរន្ធត់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ របួសធ្ងន់ និងស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង១៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្លូវក្រាលកៅស៊ូខេត្ត ចំណុចផ្លូវកោង របងវត្ត
(យាយទេព) ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់បន្ថែមថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ប៉ុន្តែក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ក៏ស្លាប់ម្នាក់ឈ្មោះ ណាំ សេត្តកា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ចំណែកភាគី ម៉ូតូម្ខាងទៀតកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ នឹងត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់