ព័ត៌មានជាតិ

គោយន្តកែច្នៃមួយគ្រឿង ដាច់កាឡេចង្កូតធ្លាក់ចូលប្រឡាយ របួសមនុស្ស៦នាក់

ប៉ៃលិន: កាលពី​ម៉ោង​៤និង២០នាទីល្ងាច​ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ​ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង គឺមក​ពី​​គោយន្តច្នៃ ដឹកអីវ៉ាន់ ដាច់កាឡេចង្កូតធ្លាក់ចូលប្រឡាយ ធ្វើ​ឲ្យ​មនុស្សចំនួន៦នាក់​ រងរបួស៖
១.ឈ្មោះ​ ហ៊ា រឿន ភេទ ស្រី អាយុ ៥០ ឆ្នាំ របួសធ្ងន់
២.ឈ្មោះ​ ពុធ វ៉ា ភេទ ស្រី អាយុ ៤៧ ឆ្នាំ របួសធ្ងន់
៣.ឈ្មោះ​ ហ៊ុន ចន្ទ័ ភេទ ស្រី អាយុ ៦១ ឆ្នាំ របួសស្រាល
៤.ឈ្មោះ​ កេត​ លី ភេទ ប្រុស អាយុ ៦០ ឆ្នាំ របួសស្រាល
៥.ឈ្មោះ​ រឿត គឹមឡេង ភេទ ស្រី អាយុ ០៣ ឆ្នាំ របួសស្រាល
៦.ឈ្មោះ​អាត់ ថ្លៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ របួសស្រាល

ជនរងគ្រោះ​ទាំង​ ៦នាក់ រស់នៅភូមិ អន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន​ ដើម្បី​សម្រាក​ព្យាបាល​៕

មតិយោបល់