Post News Media ព័ត៌មានជាតិ សមត្ថកិច្ច បន...

សមត្ថកិច្ច បន្តរកឃើញបង្គាក្រៀម ខូចគុណភាព នៅលើទីផ្សារ!

ស្វាយរៀង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃ​អង្គារ​ ១៥កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨​ នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងបានចុះពិនិត្យមុខទំនិញជាច្រើនមុខ ដែលបានដាក់លក់នៅក្នុងផ្សា​រប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត តែមិនបានរកឃើញសារ​ធាតុគីមីដាក់​ក្នុងម្ហូបអាហា​រនោះទេ ប៉ុន្តែរកឃើញបង្គាក្រៀមខូចគុណភាពចំនួន២គីឡូក្រាម ដែលបានដាក់តាំងលក់៕

Loading...