ព័ត៌មានជាតិ

រថយន្តស៊ីណា បើកលឿនដូចហោះ ក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយទឹក ស្លាប់ម្នាក់យ៉ាងរន្ធត់!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកស៊ីណា ក្នុងល្បឿនលឿនដូចហោះ ធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយទឹក ស្លាប់បុរសម្នាក់ យ៉ាងរន្ធត់។

ករណីនេះកើតឡើងនៅម៉ោង១និង៥០នាទី យប់រំលងអធ្រាត្រ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-2567 បើកបរដោយបុរសម្នាក់ ពីលិចទៅកើតក្នុងល្បឿនលឿន ដោយផ្លូវងងឹតហើយកោងផងនោះ ស្រាប់តែបានធ្លាក់ចេញពីផ្លូវ បណ្ដាលក្រឡាប់ជាច្រើនត្រឡប់ហើយខ្ទាតតៃកុងចេញពីរថយន្តស្លាប់គួរឲ្យរន្ធត់បំផុត។ រីឯរថយន្តធ្លាក់ចូលប្រឡាយទឹកផ្ងារជើងច្រង៉ាងរថយន្តខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហកាជាមួយជំនាញវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យស្នងការរាជធានីភ្នំពេញ៕

មតិយោបល់