ព័ត៌មានជាតិ

សមត្ថកិច្ចធ្លាប់អប់រំចំនួន១០លើកមិនរាងចាល លួចលុយគេ ៣លានរៀល ជាប់ខ្នោះបានសម្រេច!

ពោធិ៍សាត់: ​ នៅវេលាម៉ោង៦និង៥៥នាទីី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានករណីគាស់ទម្លុះទំលាយ (លួចយកប្រាក់) ចំនួន ៣,០០០,០០០រៀល (បីលានរៀល) បង្កឡើងដោយជនសង្ស័យឈ្មោះ សេង សុគុណ ហៅអាផ្លយ រស់នៅភូមិបតរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចូលគាស់ទម្លុះទំលាយលួចយកប្រាក់ចំនួន ៣,០០០,០០០រៀល (បីលានរៀល) ពីផ្ទះជនរងគ្រោះឈ្មោះ ឆន សុិនៀន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រួចក៏រត់គេចខ្លួនបាត់។

បញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើនេះធ្លាប់ត្រូវបានសមត្ថកិច្ចយើងធ្វើការអប់រំចំនួន១០លើកហើយ ហើយករណីនេះយើងកំពុងកសាងសំណំុរឿងចាត់ការតាមនីតិវិច្បាប់៕

មតិយោបល់