Post News Media ព័ត៌មានជាតិ ផ្អើលទាំងព្រឹ...

ផ្អើលទាំងព្រឹក! សមត្ថកិច្ចនាំខ្លួនឃាតក រំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំទៅធ្វើត្រាប់

ភ្នំពេញ: នៅថ្ងៃត្រង់ ទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបាននាំខ្លួនឃាតកដែលបានធ្វើសកម្មភាពរំលោភសម្លាប់កុមារីរងគ្រោះអាយុ៤ឆ្នាំទៅធ្វើត្រាប់នៅកន្លែងកើតហេតុ។

គួររំលឹកថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផ្ទះគ្មានលេខ ក្រុម ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ ខ័ណ្ឌឫស្សីកែវ មានករណីរំលោភសម្លាប់បានកើតឡើងលើក្មេងស្រីឈ្មោះ ខា ស្រីចាន់ ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅផ្ទះលេខគ្មាន ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យឈ្មោះ ង្វៀង យ៉ាំង យី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះគ្មានលេខ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ឃាត់ខ្លួន។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ពេលមេឃកំពុងតែភ្លៀងក្មេងរងគ្រោះក៏សុំឪពុកមុជទឹកភ្លៀងលេង ស្រាប់តែបាត់កូនក៏ដើរកក៏បានឃើញកូននៅក្នុងពាងគ្មានទឹកទុកចោលលើផ្ទះឈើគ្មានមនុស្សស្នាក់នៅ រួចក៏យកកូនទៅមន្ទីរពេទ្យសម្តេចឪគីឡូម៉ែត្រលេខ៦ តែត្រូវស្លាប់បាត់ទៅហើយ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានប្រាប់ថាក្មេងស្រីនេះស្លាប់ដោយសារគេរំលោភ ភ្លាមនោះកម្លាំងអធិការដ្ឋានបាន បែងចែកជាពីរក្រុម ក្រុមទី១សហការកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងវិជ្ជបណ្ឌិតតុលាការពិនិត្យសាកសព។ និងក្រុមទី២ចុះទៅឡោមព័ទ្ធស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ក្រោយពីប្រមូលសាក្សីបានកម្លាំងយើងក៏កំណត់មុខសញ្ញាបានរហូតដល់ម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រក្នុងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ទើបកម្លាំងយើងឡើងឡោមព័ទ្ធឈានទៅចាប់ ខ្លួនជនសង្ស័យបានម្នាក់នៅម្តុំផ្សារច្រាំងចំរេះ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំចំរេះទី២ ដែលជនសង្ស័យព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចចាប់បានតែម្តង។

ក្រោយពីបានឲ្យជនសង្ស័យត្រាប់នូវសកម្មភាពដែលគេបានប្រព្រឹតរួចសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...