ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបឆ្នោតវៀតណាមនៅផ្សារក្រមួន ឃាត់ខ្លួនប្រុសស្រី៣នាក់ ដកហូតប្រាក់ជាង៥លានរៀល!

ភ្នំពេញ: គណ:បញ្ជាការឯកភាពខណ្ឌមានជ័យឆ្មក់ចុះចាប់ឆ្នោតវៀតណាមមួយកន្លែងនៅក្នុងផ្សាក្រមួន ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
ប្រត្តិបត្តិការណ៍ចុះបង្រ្កាបខាងលើនេះគឺដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យនិងកម្លាំងប៉ុស្តិ៍បឹងទំពុន២។

ជាលទ្ធផលនៃការចុះចាប់កន្ទុយលេខវៀតណាមខាងលើនេះ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យបានឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់(ប្រុស២នាក់)ក្នុងនោះមានមេកន្ទុយលេខ២នាក់និងអ្នកចាក់កន្ទុយលេខម្នាក់និងក្រដាសកត់ឆ្នោតនិងកន្ទុយលេខដែលកត់ហើយមួយចំនួនលុយខ្មែរជាង៥លានរៀល លុយដុល្លារចំនួន៣៧៥ដុល្លារ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ រួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើរួមនឹងវត្ថុតាងទៅសាកសួរបន្តនៅ ប៉ុស្តិ៍នគរបាលបឹងទំពុន២ចាត់ការតាមនិតិវិធី៕

មតិយោបល់