ព័ត៌មានជាតិ

ផឹកស្រវឹង ចុះដាក់មងក្នុងស្រះទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម!..

ប៉ៃលិន: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃច័ន្ទ័ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្រះស្លាប់ម្នាក់ នៅក្នុងភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ គង់ ភៀន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយពីធ្វើកោសល្យវិច័យរួច កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានសន្និដ្ឋានថាការស្លាប់ដោយសារលង់ទឹកមែន ។
មូលហេតុ ជនរងគ្រោះផឹកស្រាស្រវឹងហើយជនរងគ្រោះចុះដាក់មងក្នុងស្រះបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង៕

មតិយោបល់