Post News Media ព័ត៌មានជាតិ ទុស្សេចរន្តអគ...

ទុស្សេចរន្តអគ្គិសនី ឆាបឆេះរោងគោខ្ទេចគ្មានសល់!

បាត់ដំបង: កាលពីវេលាម៉ោង១០និង៥នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១៤ ភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង បណ្ដាលឲ្យឆេះរោងគោ ម្ចាស់ឈ្មោះ ផុន វិធិ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិខាងលើ។

អគ្គិភ័យនេះដែរ បានឆាបឆេះរោងគោ មួយខ្នង ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីនិងស្បូវ ជញ្ជាំងស្បូវ , ឆេះស្រូវអស់ចំនួន៥បាវ , ឆេះកង់អស់ចំនួន ៣គ្រឿង , ឆេះម៉ូតូចំនួន១គ្រឿង, ឆេះសម្លៀកបំពាក់មួយចំនួន។

ចំណែកមូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ចំណែករថយន្តពន្លត់អគ្គិភ័យ ពុំបានចេញអន្តរាគមន៍នោះទេ ដោយសារផ្លូវពិបាកចូល និងនៅឆ្ងាយ៕

Loading...