ព័ត៌មានជាតិ

បុរសម្នាក់ គ្រាន់តែកូនស្តីបន្ទោសរឿងទូរសព្ទសោះ ចងកសម្លាប់ខ្លួន

សៀមរាប: កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានបុរសវ័យជាង៣០ឆ្នាំម្នាក់ឈ្មោះ ហៃ ប៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែកូនស្តីបន្ទោសរឿងលេងទូរសព្ទដែលទើបនឹងទិញ រហូតរលត់ថ្ម។

សមត្ថកិច្ចបានបញ្ជាល់ថា មូលហេតុ ដែលឈានដល់កើតហេតុបែបនេះគឺដោយសារជនរងគ្រោះ អន់ចិត្តនិងកូនស្រីដែលបានទិញទូរស័ព្ទឲ្យប្រើ។ ក្រោយមកឪពុកលេងទូរសព្ទនោះរហូតរលត់ថ្ម ហើយកូនស្រីក៏យកមកវិញមិនឲ្យប្រើ ឪពុកអន់ចិត្ត ក៏ចេញទៅផឹកស្រា ពេលត្រឡប់មកវិញក៏យកខ្សែនីឡុងចងកនិងរ៉ូតក្រោមផ្ទះខ្លួនឯងស្លាប់តែម្តង៕

មតិយោបល់