ព័ត៌មានជាតិ

ជក់គ្រឿងញៀនហាមមិនស្តាប់ ឪពុកប្តឹងសមត្ថកិច្ច បែរជាទាញកាំភ្លើងកែច្នៃនិងកាំបិត បម្រុងកាប់មកលើសមត្ថកិច្ចទៀត!

​ព្រះសីហនុ: ជនសង្ស័យម្នាក់ ប្រើប្រាស់ថ្នាំញៀន ឪពុកហាមមិនស្តាប់ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្រាប់តែជនសង្ស័យរូបនោះ យកអាវុធ​កែច្នៃ​ប៉ុន​ប៉ងបាញ់​មក​លើ​សមត្ថកិច្ច​ និង​ទាញ​យក​កាំបិត​មកគំរាម​ទៀតផង។

ករណីនេះកើតឡើងនៅម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ភូមិ​ត្រពាំង​មូល​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ​ លន់​ វិល័យ​ ភេទ​ប្រុស ​អាយុ​២៨ឆ្នាំ មុខ​របរ​កម្មករ​ចម្ការ​កៅស៊ូ​ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់