ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ទ្បើងជួសជុលដំបូងផ្ទះ ប្រហែសក៏ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងរន្ធត់

កោះកុង: ​កាលពីវេលា​ម៉ោង​ ២ និង៥៥ នាទីថ្ងៃទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨ មាន​ករណីបុរសម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់ស្លាប់យ៉ាងរន្ធត់​ នៅ​ចំណុច​ភូមិ​បឹង​ព្រាវ​ ឃុំ​បឹង​ព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង។

ជន​រងគ្រោះ​ឈ្មោះ​​ ដឹក​ ឌឹម​ ភេទប្រុស​ អាយុ​ ៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សាលាម្នាង​ ឃុំ​បឹង​ព្រាវ​ ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​។

តាមសមត្ថកិច្ច បានឲ្យដឹងថា ​ជនរងគ្រោះ​ បាន​ឡើង​ជួសជុល​ដំបូង​ផ្ទះ​ពេល​ដែល​មេ​ឃ ​កំពុង​ធ្លាក់​ភ្លៀង ​ហើយ​មាន​ខ្សែ​ភ្លើង​គង​នៅ​លើ​ដំបូល​ផ្ទះ​ ឈ្មោះ​ ហ៊ួន​ ហ៊ី​ ភេទ​ស្រី​ ដែលមាន​ទីលំនៅ​ភូមិ​ឃុំខាងលើ បណ្ដាលឲ្យឆក់ជនរងគ្រោះ ស្លាប់តែម្ដង។

ក្រោយ​កើតហេតុ​សមត្ថជំនាញ​ បានចុះ​ពិនិត្យ​សព រួច​ក៏ប្រគល់​សព​ទៅ​ឲ្យ​ ឈ្មោះ​ចាន់​ ហំ​ ដែល​ត្រូវ​ជា​ប្រពន្ធ​ជន​រងគ្រោះ​​​ យកធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់