ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តមិនចាំម៉ាក បុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ និងរថយន្តមិនស្គាល់ម៉ាក បណ្តាលឲ្យបុរសអាយុ៥០ឆ្នាំម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និងបុរសវ័យ៥១ឆ្នាំ ម្នាក់ទៀតរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រ១៥៨,១៥៩ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេចបាត់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់