ព័ត៌មានជាតិ

ទាស់ពាក្យសម្តីគ្នា ២នាក់ប្តីប្រពន្ធព្រួតវាយបុរសម្នាក់ រងរបួសធ្ងន់!..

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនប្រុសស្រី២នាក់ បន្ទាប់ពីប្រើហិង្សាដោយចេតនាទៅលើជនរងគ្រោះដោយយកកាំបិតបុ័ងតោ និងយកទីបវាយជនរងគ្រោះរងរបួសធ្ងន់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខគ្មាន ក្រុម៦ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ទ្បោះ ហ្វា ហ្សី ភេទ ប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅនៅកន្លែងកើតហេតុ រងរបួសកនិងក្បាលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ជនសង្ស័យទី១ឈ្មោះ ស្លេះ យូ សុះ ភេទ ប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ក្រុម ៨ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ ខ៏ណ្ឌឬស្សីកែវ មុខរបរលក់ដូរ(ឃាត់ខ្លួន)។ ជនសង្ស័យទី២ឈ្មោះ ទ្បោះ សំរ៉ស់ ភេទ ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅក្រុម ៨ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ មុខរបរ លក់ដូរ (ឃាត់ខ្លួន)។

សមត្ថកិច្ចបន្តថាមុនពេលកើតហេតុនៅថ្ងៃទី ០៦ខែកក្កដាឆ្នាំ២០១៨វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ជនសង្ស័យនិងជនរងគ្រោះទំនាស់ពាក្យសម្តីគ្នា ធ្វើឲ្យជនសង្ស័យយកកាំបិតបុ័ងតោនិងដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់(បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរកាល់ម៉ែត)៕

មតិយោបល់