Post News Media ព័ត៌មានជាតិ សមត្ថកិច្ចកាំ...

សមត្ថកិច្ចកាំកុងត្រូល ចុះស្រាវជ្រាវទប់ស្កាត់នូវផលិតផលអាហាររបស់ក្រុមហ៊ុន​ Kellogg company​ នៅសហរដ្ឋអាមេរិច តាមទីផ្សារ

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី០៦​ ខែ កក្កដា​ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណ:កម្មការផ្សារបឹងកេងកង​ ខណ្ឌចំការមន ចុះត្រួតពិនិត្យទំនិញនៅ ផ្សារបឹងកេងកង និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ជាពិសេស
ទប់ស្កាត់ នៅផលិតផលអាហាររបស់ក្រុមហ៊ុន​ Kellogg company​ នៅសហរដ្ឋអាមេរិចដោយសារអាហារ Kellogg Honey smacks​ នេះមានចំលង បាក់តេរីsalmonella ដែលបណ្តាលឲ្យមានជំងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន។ល។ ស្ត្រីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនងាយរងគ្រោះ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អាជីវករឲ្យយល់ដឹងអំពីបញ្ហានេះ។​ យើងបានទិញគំរូចំនួន ៥៩គំបញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័តដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ។ ជាលទ្ធផលឃើញថា ពុំមា​នសារធាតុគីមីហាមឃាត់ទេ ៕

Loading...