ព័ត៌មានជាតិ

រថយន្ត៤គ្រឿង រម៉កកង់បី១គ្រឿង និងម៉ូតូ៣គ្រឿងបុករះបន្តបន្ទាប់គ្នាស្លាប់១និងរបួសធ្ងន់ស្រាល៦នាក់

កំពង់ឆ្នាំង: គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៤គ្រឿងនិងរថយន្ត៤គ្រឿងបុករះ ជាបន្តបន្ទាប់ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ទល់មុខក្លោងទ្វាវត្តភ្នំចំពុះខាងត្បូងស្ពានជ្រៃបាក់ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងខណ:ដែលរថយន្តទីតាន់១គ្រឿងបុកជាមួយ​ម៉ូតូកុប១គ្រឿងបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ខឹម សាវឿន ហៅ(ពៅ) រស់នៅភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អ្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ លុះរយ:ពេល១៥នាទីគឺនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃដដែលនេះ ខណ:មានមនុស្សបង្អន់រថយន្តឈប់មើល ក៏មា​នរថយន្តយីឌុបភ្លៅប្រាំដឹកស៊ីម៉​ង់ធ្វើដំណើរពីជើងទៅត្បូង ទំនងជាចាប់ហ្វ្រាងមិនស៊ីទើបបុករះបន្ថែម ជាបន្តបន្ទាប់គ្នា បណ្ដាលឲ្យមនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់ ស្រាល៦នាក់។ សរុបទាំងអស់៤គ្រឿងក្នុងនោះមាន រថយន្ត តាកូម៉ា១គ្រឿង រថយន្តទីកូ១គ្រឿង រថយន្តទីតាន់ និងយីឌុប១គ្រឿងដោយឡែកម៉ូតូ៣គ្រឿង ក្នុងនោះសង២គ្រឿង គុប១ គ្រឿង និង​តុកឡុក១គ្រឿង៕

មតិយោបល់