ព័ត៌មានជាតិ

ជួញបានវាក្រែល តែប៉ូលិសតាមទាន់ មានអីដេកគុក!

ក្រចេះ: កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ រួមទាំងកម្លាំងអធិការស្រុកឆ្លូង បានចុះបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។

ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ត្រង់ចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនសង្ស័យខាងលើមានឈ្មោះ ភីន រិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

វត្ថុតាងដកហូតបានមាន ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ (ប្រហែល១គីឡូក្រាម)។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់