ព័ត៌មានជាតិ

គ្រាន់តែរឿងអស់ថ្មពិលសោះ កូនប្រសារទាញកាំបិតកាប់ឪពុកក្មេក

ពោធិ៍សាត់: មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយជនល្មើសជាកូនប្រសារ បានទាញកាំបិតករកុក កាប់ឪពុកក្មេក បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះជាឪពុកក្មេកឈ្មោះ លឹម ឈុន អាយុ៦០ឆ្នាំ។ រីឯជនល្មើសជាកូនប្រសារ មានឈ្មោះ ហោ ហា ហៅ(ងុយ) ភេទប្រុស អាយុ៣៨ឆ្នាំ។

ចំណែកមូលហេតុ បណ្តាលមកពីទំនាស់ក្នុងវង់ផឹកស៊ី ព្រោះតែឪក្មេកចោទប្រកាន់ថាកូនប្រសារប្រើពិលអស់ថ្ម៕

មតិយោបល់