ព័ត៌មានជាតិ

មិត្តស៊ីមិត្តមិនគិតគ្រាលំបាក! ស៊ីដាច់ឡិចស៊ីសRX៣០០ មិនស្តាយស្រណោះ ចុងក្រោយខ្នោះ

​កំពត:​ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីចោរលួចរថយន្តតាក់ស៊ី នៅចំណតតាក់ស៊ី នៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

ម្ចាស់រថយន្តមានឈ្មោះ អ៊ុ វណ្ណ: ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត បានបាត់រថយន្តម៉ាកLEXUS RX៣០០ ស៊េរី២០០២ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ម្ចាស់ចូលបត់ជើងតូចទុកសោក្នុងឡាន ស្រាប់តែជនសង្ស័យបើករថយន្តចេញតែម្ដង។
ក្រោយកើតហេតុ ម្ចាស់រថយន្តទាក់ទង ឃាត់បាននៅផ្លូវលេខ៣ ហួសផ្សារសង្កសី ដីតាកែវ រួចប្រគល់ឱ្យសមត្ថកិច្ចអធិការដ្ឋានក្រុងកំពតនៅម៉ោង១១យប់ថ្ងៃដដែល។

ជនសង្ស័យឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។(ជនល្មើស និងជនរងគ្រោះ ជាមនុស្សស្គាល់ គ្នា ធ្លាប់រត់តាក់ស៊ីដែរ ប៉ុន្តែឥឡូវនេះ តាមការពិនិត្យ ខាងក្រៅ អាចជាមនុស្សញៀនថ្នាំ)។

ចំពោះករណីនេះ សមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់