ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយរកឃើញថ្នាំញៀន ៤កញ្ចប់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ១២ និង១០នាទីរំលងអធ្រាត្រ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ បានចុះឆែកឆេរអាវុធជាតិផ្ទុះ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យខាងលើឈ្មោះ ថា លាងស្រេន ភេទ ប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការឃាត់ខ្លួននេះ បានធ្វើទ្បើងបន្ទាប់ពីសមត្ថកិច្ច រកឃើញម្សៅក្រាមពណ៌ស ដោយសង្ស័យថា ថ្នាំញៀនចំនួន ៤កញ្ចប់ លើខ្លួនជនសង្ស័យ។

បច្ចុប្បុន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិ ការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធី៕

មតិយោបល់