ព័ត៌មានជាតិ

បុកគ្នាមួយប្រាវ! រវាងរថយន្ត និងម៉ូតូ ស្លាប់មនុស្សម្នាក់ ខណៈរថយន្តបើករត់បាត់

ភ្នំពេញ: កាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូ ស្លាប់បាត់បងជីវិត នៅកន្លែងកើតហេតុ ចំណែកម្ចាស់រថយន្ត បានបើករត់គេចខ្លួនបាត់ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ខាយ កំសេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរប (ជាងភ្លើង) ស្រុកកំណើត ភូមិស្រឡូងទី១ ឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្តព្រៃវែង។

ម៉ូតូម៉ាកទ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CN-0970 ចំណែករថយន្តមិនស្គាល់ម៉ាក បានបើករត់គេចបាត់។

ប្រភពពីសាក្សីឃើញហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុពួកគាត់ កំពុងអង្គុយលេងនៅមុខផ្ទះ ក្រោយមកទៀតគាត់ ក៏ឮសំទ្បេងបុកប្រាវ រួចពួកគាត់ក៏រត់មកមើល ឃើញម៉ូតូដួល ហើយម្ចាស់ម៉ូតូដេកលើជញ្ជើមផ្លូវ ដោយឈាម ហូពេញមុខ ហើយបានស្រែកថា ជួយខ្ញុំផង រួចក៏បាត់មាត់ឈឹង បន្ទាប់មកទៀតគាត់ ក៏ប្រញាប់ហៅអ្នកជិតខាងឲ្យមកជួយមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យមកជួយអន្តរាគមន៍។

ភ្លាមផងដែរសមត្ថកិច្ច បានទាក់ទងរថយន្ត សង្គ្រោះមន្ទីរពេទ្យសម្ភពរស្មីមកដឹកជនរងគ្រោះ តែពេលមកដល់កន្លែងកើតហេតុ គ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង រួចយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវបន្ត៕

មតិយោបល់