ព័ត៌មានជាតិ

អាសូរណាស់! រថយន្តមួយគ្រឿង បុកអ្នកថ្មើរជើងម្នាក់ស្លាប់នៅនិងកន្លែងភ្លាមៗ

កំពង់ធំ: កាលពីវេលាម៉ោង ៨យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកអ្នកថ្មើរជើង ក្នុងទិដៅស្របគ្នាពីត្បូងមកជើង បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាក camry ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 2I-0766 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះជាអ្នកថ្មើរជើង ឈ្មោះ និងអាសយដ្ឋាន ក៏មិនទាន់ត្រូវបានស្គាល់ដែរ ដោយត្រូវបានគេដឹងថា ជាជនអនាថា ស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នវត្ថុងតាងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរស្រុកបារាយណ៍ ចំណែកសាកត្រូវបានយកទៅតម្កល់ទុកនៅវត្តខ្លុយ ភូមិខ្លុយកើត ឃុំសូយោង ស្រុកបារាយណ៍ ដើម្បីស្វែងរកគ្រួសារ។

តាមសមត្ថកិច្ចឲ្យដឹងមូលហេតុបឋម គឺដោយសារអ្នកថ្មើរជើង បានដើរនៅលើទ្រូងផ្លូវ៕

មតិយោបល់