ព័ត៌មានជាតិ

រថយន្ត RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2T-3536 ប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង របួសធ្ងន់២នាក់

ភ្នំពេញ: បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានបងប្អូនប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយត្រូវរថយន្ត​ស៊េរីទំនើប ម៉ាក RANGE ROVER បើកចេញពីរោងចក្របម្រុងបត់ស្តាំឡើងផ្លូវធំ ក៏ប៉ះជាមួយម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៣ និង៥៥នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះនោះទេ ហើយមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេពេញ1AS-3074 ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូងមកដល់ត្រង់ចំណុចកើតហេតុ ក៏បានវាក់ជាមួយ រថយន្ត RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-3536 ដែលកំពុងបើកចេញពីក្នុងរោងចក្រមួយ ។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបាននគរបាល ធ្វើការវាស់វែង និងយកទៅរក្សាទុកប៉ុស្ដិ៍នគរបាល ដើម្បីរង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ៕

មតិយោបល់